បទសម្ភាសន៍ VOA៖ អ្វីទៅជា«ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន»?
នៅចំពោះមុខនៃការឆ្លងរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មីបង្កដោយវីរុសកូរ៉ូណា រដ្ឋាភិបាលកម្ពុជាបានយោងមាត្រា ២២នៃរដ្ឋធម្មនុញ្ញ តាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងបានបញ្ជូនទៅដល់រដ្ឋសភាកាលពីល្ងាចថ្ងៃសុក្រ។ ក្រុមអ្នកការពារសិទ្ធិមនុស្ស និងមជ្ឈដ្ឋានអ្នកនយោបាយជំទាស់ បានបង្ហាញក្ដីបារម្ភអំពីវិសាលភាពនៃខ្លឹមសារច្បាប់នេះ និងផលប៉ះពាល់ដែលអាចបង្កដោយច្បាប់នេះ ក្រោយវិបត្តិ COVID-19 ត្រូវបិទបញ្ចប់។ លោកមេធាវី សុក សំអឿន អ្នកជំនាញផ្នែកច្បាប់ និងជាប្រធានក្រុមមេធាវីអមរិន្ទ បានផ្ដល់បទសម្ភាសមួយជាមួយលោក អូន ឆេងប៉រ នៃVOA ទាក់ទិននឹងថាតើអ្វីទៅជា «ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន»? ក្នុងនោះលោកបានព្រមានថា ខ្លឹមសារច្បាប់នេះអាចមាន «ផលអវិជ្ជមាន» ដល់ការអនុវត្តប្រជាធិបតេយ្យនៅក្នុងប្រទេសទៅថ្ងៃមុខ៕