ពេលកប៉ាល់ចតនៅរដ្ឋកាលីហ្វ័រញ៉ា ពលរដ្ឋអាមេរិកាំងទប់ទល់នឹងមេរោគកូរ៉ូណា
នៅពេលនាវាទេសចរណ៍ឈ្មោះ Grand Princess នៅកំពង់ផែ Port of Oakland មនុស្សម្នារបាននាំគ្នាទៅស្វាគមន៍អ្នកធ្វើដំណើរ និងថតរូបអ្វីដែលបានក្លាយជានិមិត្តរូបមេរោគ COVID-19 នៅសហរដ្ឋអាមេរិក។ បុគ្គលម្នាក់ៗមានវិធីផ្សេងៗគ្នាទប់ទល់នឹងមេរោគនេះ ប៉ុន្តែវត្តមាននាវានេះបង្ហាញការណ៍ពិតថា នៅសហរដ្ឋអាមេរិកមេរោគនេះកំពុងរំខានការរស់នៅធម្មតា។ អ្នកស្រី Michelle Quinn រាយការណ៍ពីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា។ លោកពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល។