ការលាងដៃមានប្រសិទ្ធភាពជាងពាក់ម៉ាសក្នុងការប្រឆាំងនឹងកូរ៉ូណាវីរុស
ខណៈមានការរាយការណ៍ពីកន្លែងនានាដែលមេរោគកូរ៉ូណាវីរុសរីករាលដាលបង្ហាញរូបភាពមនុស្សម្នានាំគ្នាពាក់ម៉ាសនោះ ក្រុមអ្នកជំនាញសុខាភិបាលថ្លែងថា ការពាក់ម៉ាសមិនមែនជាវិធីការពារដែលមានប្រសិទ្ធភាពជាងគេ ដើម្បីប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះទេ។ លោក Bronwyn Benito រាយការណ៍ថា មានវិធីដែលមានប្រសិទ្ធភាពជាងនេះដើម្បីការពារខ្លួនរបស់អ្នកនិងអ្នកដទៃកុំឲ្យឆ្លងជំងឺនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។