បទសម្ភាសន៍ VOA៖ អ្នកស្រីស៊ូលី សារ៉ូ ប្តេជ្ញាបង្កើតសម្ព័ន្ធភាពធំជាងមុនសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា
បេក្ខជនឈរឈ្មោះសម្រាប់តំណែងក្រុមប្រឹក្សាក្រុងឡុងប៊ិចប្រចាំសង្កាត់លេខ ៦ គឺអ្នកស្រី ស៊ូលី សារ៉ូ បានថ្លែងអំណរគុណអ្នកគាំទ្រដែលបានបោះឆ្នោតកាលពីថ្ងៃអង្គារ ហើយបាននាំឱ្យអ្នកស្រីក្លាយជាបេក្ខជននាំមុខគេបង្អស់។ អ្នកស្រីប្តេជ្ញាថានឹងខិតខំបង្កើតសម្ព័ន្ធភាពធំជាងមុន ដើម្បីឈានទៅឈ្នះការបោះឆ្នោតផ្តាច់ព្រ័ត្ តនៅខែវិច្ឆិកាខាងមុខ។ អ្នកស្រីស៊ូលី សារ៉ូ បានផ្តល់បទសម្ភាសដល់លោកម៉ែន គឹមសេងនៃវីអូអេ៕