ការអប់រំជនជាតិភាគតិចវីហ្គើចាប់ផ្តើមនៅសហរដ្ឋអាមេរិក
សាលារៀនថ្ងៃអាទិត្យនៅជាយក្រុងភាគខាងជើងរដ្ឋ Virginia ក្បែររដ្ឋធានីវ៉ាស៊ីនតោន កំពុងបង្រៀនភាសានិងវប្បធម៌វីហ្គើ ដល់យុវជនក្មេងៗវីហ្គើអាមេរិកាំង ដើម្បីជាវិធីមួយតទល់ការជិះជាន់សង្កត់សង្កិន នៅក្នុងប្រទេសចិនប្រឆាំងនឹងជនជាតិវីហ្គើនៅខេត្ត Xinjiang។ សាលារៀនឈ្មោះ Ana Care & Education បានត្រូវបង្កើតនៅឆ្នាំ២០១៧ ហើយជាសាលារៀនសម្រាប់ថ្ងៃអាទិត្យលើកទី១នៅក្នុងសហរដ្ឋអាមេរិកផ្តល់វគ្គសិក្សាផ្សេងៗ។ Enming Liu នៃ VOA រាយការណ៍អំពីរឿងនេះ។ លោកជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ។