ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ក្រុង Daegu ​កូរ៉េ​ខាង​ត្បូង​ ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​រាលដាល​មេរោគ COVID-19


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ការ​កើន​ឡើង​នូវ​ករណី​ឆ្លង​មេរោគ​កូរ៉ូណាវីរុស​ថ្មី​ ឬ​ COVID-19​ ក្នុង​ពេល​មួយ​សប្ដាហ៍​កន្លង​ទៅ​នេះ។​ ករណី​ភាគ​ច្រើន​គឺ​កើត​ឡើង​នៅ​ជិត​ទីក្រុង​ Daegu ​ភាគ​អាគ្នេយ៍​ប្រទេស។​ ទីក្រុង ​Daegu ​ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី​៤​នៅ​ក្នុង​ប្រទេស​ មាន​ភាព​ស្ងប់ស្ងាត់​ខុស​ប្លែក​ពី​ធម្មតា ​ដោយសារ​ពលរដ្ឋ​ភាគ​ច្រើន​គោរព​តាម​ការ​អំពាវ​នាវ​របស់​អាជ្ញាធរ​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ។​ ប៉ុន្តែ​លោក ​Bill Gallo ​នៃ​ VOA ​រាយ​ការណ៍​ពី​ទីក្រុង​ Daegu ​មក​ថា ​ពលរដ្ឋ​ភាគ​ច្រើន​មាន​ការ​បារម្ភ​ខ្លាច​មេរោគ​នេះ​ឆ្លង​រាលដាល​ខ្លាំង​ពិបាក​គ្រប់គ្រង។ ​លោក ​ភី សុភាដា ​ជូន​សេចក្ដី​ប្រែ​សម្រួល។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG