ភាពមិនប្រាកដប្រជានិងការរឹតត្បិតការធ្វើដំណើរធ្វើឲ្យអ្នកទេសចរចិនពន្យារទិដ្ឋាការស្នាក់នៅបន្តនៅឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ មិនទាន់មានការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនៅឡើយ បើទោះបីប្រទេសនេះមានភូមិសាស្ត្រនៅចំណុចប្រសព្វនៃពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិក្តី។ ក៏ប៉ុន្តែការបារម្ភអំពីមេរោគថ្មីឈ្មោះ Covid-19 នេះ មានផលប៉ះពាល់ដល់តំបន់ជាច្រើនក្នុងប្រទេស រួមទាំងតំបន់ទេសចរណ៍កោះបាលីដ៏មានប្រជាប្រិយភាពផងដែរ។ ការផ្ទុះរាលដាលនៃមេរោគកូរ៉ូណានេះបានបណ្តាលឲ្យមានការលុបចោលការធ្វើដំណើរ ហើយថែមទាំងនាំឲ្យអ្នកទេសចរចិនជាច្រើនដែលនៅកោះបាលីនៅឡើយ ដាក់ពាក្យសុំពន្យារវិសមកាលកម្សាន្តរបស់ខ្លួន។ លោក Ahadiam Utima នៃវីអូអេភាសាឥណ្ឌូណេស៊ីជូនសេចក្តីរាយការណ៍ពីកោះបាលីប្រទេសឥណ្ឌូណេស៊ី។ លោកសឹង សុផាតជូនសេចក្តីប្រែសម្រួល។