បេក្ខជនប្រធានាធិបតីទាក់ទាញអ្នកគាំទ្រនិយាយភាសាអេស្ប៉ាញ នៅរដ្ឋ Nevada
នៅពេលអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យនៅរដ្ឋ Nevada បានប្រមូលផ្តុំគ្នាសម្រាប់ការបោះឆ្នោតបេក្ខជនប្រធានាធិបតី កាលពីថ្ងៃសៅរ៍ សំឡេងឆ្នោតរបស់ Latino គឺពលរដ្ឋអាមេរិកឡាទីន ដែលកំពុងកើនឡើង អាចជាកត្តាសំខាន់សម្រាប់ លទ្ធផលនៃការបោះឆ្នោតក្នុងរដ្ឋនេះ។ ក្រុមហ៊ុនស្រាវជ្រាវ Pew Research បានឲ្យដឹងថា ប្រជាជននៅរដ្ឋ Nevada ជាង១ភាគ៤ គឺជាពលរដ្ឋអាមេរិកឡាទីន ហើយក្នុងចំណោមពួកគេ មានពលរដ្ឋប្រហែល ៣២ម៉ឺន ៨ពាន់នាក់ មានសិទ្ធិបោះឆ្នោត។ លោកស្រី Carolyn Presutti នៃវីអូអេ រាយការណ៍ថា ខណៈបេក្ខជនទាំងអស់ខំទាក់ទាញសន្លឹកឆ្នោតពី Hispanics អ្នកនិយាយភាសាអេស្ប៉ាញនោះ បេក្ខជនខ្លះទទួលបានជោគជ័យច្រើនជាងអ្នកដទៃទៀត។ អ្នកនាងស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។