បទសម្ភាសន៍VOA៖ លោក អាត់ ធន់ បារម្ភពីការតវ៉ាក្នុងឧស្សាហកម្មកាត់ដេរ ក្រោយសហភាពអឺរ៉ុបសម្រេចព្យួរ EBA ២០ភាគរយ
កាលពីថ្ងៃពុធ គណៈកម្មការអឺរ៉ុបបានប្រកាសព្យួរឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬហៅថា "Everything But Arms” (EBA) ចំនួន២០ភាគរយលើផលិតផលនាំចេញរបស់កម្ពុជា ដែលមានដូចជាសម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរនិងស្ករសទៅកាន់អឺរ៉ុប។ លោក ហ៊ុល រស្មី នៃVOA បានសម្ភាសលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា អំពីការព្យួរឋានៈអនុគ្រោះពន្ធមួយផ្នែកនេះ៕