ពលរដ្ឋថៃបារម្ភថាមិនមានវិធានការគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការរាលដាលមេរោគកូរ៉ូណាថ្មី
មេរោគកូរ៉ូណាប្រភេទថ្មី ឬ COVID-19 បានសម្លាប់មនុស្សជិត១.៩០០នាក់ ខណៈដែលសហគមន៍អន្តរជាតិបន្ថែមកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់វិបត្តិនេះ។ នៅប្រទេសថៃ ដែលទីនោះអ្នកវិទ្យាសាស្ត្របានទស្សន៍ទាយថា នឹងមានការរាលដាលខ្លាំង ព័ត៌មានថ្មីៗអំពីស្ថានការណ៍មេរោគនេះមានមិនទៀងទាត់ ធ្វើឲ្យពលរដ្ឋថៃជាច្រើន ជាពិសេសអ្នកផ្សាយព័ត៌មាន មានចម្ងល់ថាតើអាចមានករណីឆ្លងខ្លះមិនត្រូវបានគេរកឃើញឬមិនត្រូវបានរាយការណ៍។ លោក Steve Sandford នៃវីអូអេ ជូនសេចក្តីរាយការណ៍ពីខេត្ត Krabi ប្រទេសថៃ។ លោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល។