ការងាប់យ៉ាងច្រើននៃសត្វគ្រំធ្វើឲ្យអ្នកវិទ្យាសាស្ត្រព្រួយបារម្ភ
ក្រុមអ្នកវិទ្យាសាស្ត្រចង់ដឹងពីមូលហេតុដែលធ្វើឲ្យសត្វគ្រំរាប់ពាន់ (គ្រាប់) បានងាប់តាមទន្លេនានានៅទូទាំងសហរដ្ឋអាមេរិកនិងអឺរ៉ុប រួមទាំងនៅតំបន់ជីវចម្រុះសំខាន់ៗរបស់ពិភពលោក។ អ្នកជំនាញបារម្ភថា ការថយចុះយ៉ាងឆាប់រហ័សនៃចំនួនសត្វគ្រំនៅក្នុងទន្លេ Clinch នៅជួយភ្នំ Appalachia ភាគខាងកើតនៃសហរដ្ឋអាមេរិក អាចជាសញ្ញានៃការងាប់ផុតពូជនៃសត្វដែលមានតួនាទីចម្រោះទឹកដ៏សំខាន់មួយនេះ។ លោក Steve Baragona នៃវីអូអេជូនសេចក្តីរាយការណ៍នេះ ហើយលោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល។