ការជំរុញឲ្យមានច្បាប់ឈប់សម្រាកក្រោយសម្រាលកូននៅទូទាំងសហរដ្ឋអាមេរិក
នេះជាលើកទីមួយហើយដែលភាគច្រើននៃបុគ្គលិកសហព័ន្ធរបស់រដ្ឋាភិបាលអាមេរិកជាង២លាននាក់ នឹងអាចឈប់សម្រាក១២សប្តាហ៍ហើយបើកប្រាក់ខែដូចធម្មតា ក្រោយសម្រាលកូនឬភរិយាសម្រាលកូន ឬបន្ទាប់ពីយកកូនមកចិញ្ចឹម។ អត្ថប្រយោជន៍ថ្មីនេះ អនុលោមទៅតាមច្បាប់ National Defense Authorization Act ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែតុលា តទៅ។ ប្រទេសជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោកមានច្បាប់អនុញ្ញាតឲ្យបុគ្គលិកស៊ីវិលឈប់សម្រាក ក្រោយសម្រាលកូនរួចស្រាប់ទៅហើយ។ បច្ចុប្បន្ននេះ ក្រុមសកម្មជនកំពុងជំរុញឲ្យមានច្បាប់នេះសម្រាប់អ្នកធ្វើការទាំងអស់គ្នានៅទូទាំងសហរដ្ឋអាមេរិក។ អ្នកស្រី Mariama Diallo អ្នកឆ្លើយឆ្លងព័ត៌មានឲ្យ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។