វីរនារីអេត្យូពីម្នាក់ជួយឲ្យស្ត្រីមានតម្លៃឡើងវិញ
អ្នកស្រី Freweini Mebrahtuត្រូវបានដាក់ងារថាជាវីរនារីរបស់ស្ថានីយ៍ទូរទស្សន៍ខ្សែកាបCNNប្រចាំឆ្នាំ២០១៩។ អ្នកស្រីត្រូវបានទទួលស្គាល់ថាជាអ្នកកែច្នៃទ្រនាប់សម្រាប់ប្រើពេលមានរដូវដែលអាចប្រើឡើងវិញសម្រាប់ស្រ្តីនៅក្នុងប្រទេសអេត្យូពី ជាកន្លែងដែលនៅតែចាត់ទុកថាការនិយាយពីការមានរដូវជារឿងមិនសមរម្យ។ អ្នកស្រី Salem Solomon នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែប្រួល៕