ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​យុទ្ធជន ឪពុក​អតីត​យុទ្ធជន ថា ការ​សម្លាប់​លោក Soleimani ធ្វើ​ឲ្យ​ពិភពលោក​មាន​សុវត្ថិភាព​ជាង​មុន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុង​ជម្លោះ​ចុង​ក្រោយ​រវាង​អាមេរិក​និង​អ៊ីរ៉ង់ សមាជិក​សភា​អ៊ីរ៉ង់​ប្រកាស​ប្រាក់​រង្វាន់​៣ ​លាន​ដុល្លារ​ដល់​អ្នក​អាច​សម្លាប់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន។​ ប្រធានាធិបតី​អាមេរិក​បាន​បញ្ជាការ​វាយ​ប្រហារ​តាម​អាកាស​ដែល​បាន​សម្លាប់​លោក​ Qassem Soleimani មេ​បញ្ជាការ​កង​ទ័ព​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់។ ​លោក ​Trump ​បាន​និយាយ​ថា ​លោក Soleimani រៀបចំ​ផែនការ​វាយ​ប្រហារ​ឆាប់ៗ​គួរ​ឱ្យ​ស្អប់ខ្ពើម​លើ​អ្នក​ការទូត​និង​បុគ្គលិក​យោធា​អាមេរិក។ ​វា​ជា​ចំណាត់​ការ​ដែល​តំណាង​រាស្ត្រ​ស.រ.អា.​បាន​រិះគន់​ថា ​បាន​ធ្វើ​ឱ្យ​អាមេរិក​ហៀប​នឹង​ប្រឈម​សង្រ្គាម។​ ប៉ុន្តែ​អតីត​ទាហាន​អាមេរិក​ខ្លះ​នៃ​សង្គ្រាម​អ៊ីរ៉ាក់​និង​គ្រួសារ​ពួក​គេ​មាន​ទស្សនៈ​ខុស​ពី​នេះ។​ អ្នកស្រី Elizabeth Lee រាយការណ៍​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក ពិន ស៊ីសុវណ្ណ ជូន​សេចក្តី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG