ពលរដ្ឋអាមេរិកស្បែកខ្មៅមានឥទ្ធិពលខ្លាំងក្នុងការបោះឆ្នោតបឋមនៅក្នុងរដ្ឋ South Carolina
រដ្ឋ South Carolina គឺជារដ្ឋទីបួនរបស់សហរដ្ឋអាមេរិក ដែលនឹងត្រូវបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីក្នុងឆ្នាំ ២០២០ ហើយក៏ជារដ្ឋទីមួយដែល ភាគច្រើននៃអ្នកដែលមានសិទ្ធិបោះឆ្នោត ជាពលរដ្ឋអាមេរិកាំងស្បែកខ្មៅ។ ការស្ទង់មតិ Statewide បានបង្ហាញថា អតីតអនុប្រធានាធិបតី លោក Joe Biden កំពុងនាំមុខគេ ក្នុងការទទួលតំណែងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដើម្បីប្រជែងជាមួយលោកប្រធានាធិបតី Donald Trump ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ លោក Chris Simkins នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក សឿន វឌ្ឍនា ជូនសេចក្តីប្រែសម្រួល៕