ការតាំងពិព័ណ៌ក្នុងឱកាសបុណ្យគ្រីស្ទម៉ាសបង្ហាញសួនច្បារដ៏ប្រណីតនានារបស់អាមេរិក
ការតាំងពិព័ណ៌ក្នុងឱកាសបុណ្យគ្រីស្ទម៉ាស ត្រូវបានធ្វើឡើងជាថ្មីម្តងទៀត នៅ ឯសួនរុក្ខជាតិ Botanic Garden ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក។ ការតាំងពិព័ណ៌ក្នុងឱកាសបុណ្យប្រចាំឆ្នាំ នៅឆ្នាំនេះ បង្ហាញសម្រស់សួនសាធារណៈរបស់សហរដ្ឋអាមេរិក។ ការតាំងពិព័ណ៌ទាំងនោះរួមមានការច្នៃប្រឌិតដែលដាក់តាំងនៅក្នុងសួនកញ្ចក់ ដែលដូចជា កន្លែងបាញ់ទឹក កូនរថភ្លើងតូចៗរត់ចុះឡើង និងរូបតំណាងផ្សេងៗ ធ្វើពីរុក្ខជាតិ។ អ្នកស្រី Deborah Block នៃ VOA បានទៅទស្សនាសួនរុក្ខជាតិ Botanic Garden ហើយរាយការណ៍អំពីរឿងនេះ។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖