វេទិកាអ.ស.ប.ស្វែងរកដំណោះស្រាយបញ្ហាជនផ្លាស់ទីលំនៅទូទាំងពិភពលោក
ឧត្តមស្នងការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនឬ UNHCR បានរៀបចំវេទិកាដំបូងក្នុងកិច្ចប្រឹងប្រែងជំរុញការគាំទ្រពីអន្តរជាតិសម្រាប់មនុស្សរាប់លាននាក់ដែលត្រូវផ្លាស់ទីលំនៅដោយសារសង្គ្រាម ភាពក្រីក្រ ការរឹតត្បឹត ឬកត្តាផ្សេងទៀត។ វេទិកាជនភៀសខ្លួនសាកល ដែលនឹងប្រព្រឹត្តទៅនៅក្រុងហ្សឺណែវពីថ្ងៃទី១៦ដល់១៨ ខែធ្នូ នឹងប្រមូលផ្តុំថ្នាក់ដឹកនាំពី រដ្ឋាភិបាល ពាណិជ្ជកម្ម និងសង្គមស៊ីវិលនានា ដើម្បីធ្វើការជាមួយគ្នារកដំណោះស្រាយសម្រាប់មនុស្សរហូតដល់ចំនួនជាង៧០លាននាក់មិនធ្លាប់មាន ដែលអង្គការសហប្រជាជាតិថាត្រូវផ្លាស់ទីលំនៅក្នុងប្រទេសខ្លួនឬនៅក្រៅប្រទេស។ អ្នកស្រី Zlatica Hoke ជូនសេចក្តីរាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល។