បទសម្ភាសន៍VOA៖ គ្រូបង្វឹកផ្នែកសមាធិលោក នឹម ឈុន្នី នឹងប្រើពេល១០ថ្ងៃរត់រៃអង្គាសប្រាក់ជួយកុមារ
អ្នកនិពន្ធ និងគ្រូបង្វឹកខាងសមាធិវ័យ៣៦ឆ្នាំម្នាក់ គ្រោងចំណាយពេល១០ថ្ងៃចាប់ពីថ្ងៃទី១៥ខែធ្នូខាងមុខនេះ ក្នុងការរត់ចម្ងាយផ្លូវជាង៣០០គីឡូម៉ែត្រពីក្រុងភ្នំពេញទៅកាន់ទីរួមខេត្តសៀមរាប ដើម្បីរៃអង្គាសប្រាក់សប្បុរសធម៌ ជូនមន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានជួបសម្ភាសន៍លោក នឹម ឈុន្នី ដែលមានស្រុកកំណើតនៅឯខេត្តកំពង់ចាម អំពីគម្រោងសប្បុរសធម៌ដែលមានឈ្មោះថា «រត់ដើម្បីជីវិតកុមារឆ្នាំ២០១៩»៕