បទសម្ភាសន៍៖ លោកសួង នាគព័ន្ធ ប្តេជ្ញាបន្តយុទ្ធនាការបញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធ
សកម្មជនសហគមន៍ដែលស្ថិតនៅក្នុងក្រុមយុវជនរបស់លោកបណ្ឌិតកែម ឡី បានប្តេជ្ញាបន្តទាមទារឱ្យមានយុត្តិធម៌ក្នុងសង្គមកម្ពុជា ជាពិសេសបញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធ បើទោះបីជាខ្លួនលោកផ្ទាល់រងភាពអយុត្តិធម៌។ លោកសួង នាគព័ន្ធ ទីប្រឹក្សានៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានជាប់ពន្ធនាគារអស់រយៈពេលជាង៤ខែ ដោយសារតែដឹកនាំពិធីរំលឹកខួបទី៣នៃការធ្វើឃាតលោកបណ្ឌិតកែម ឡី។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោកសួង នាគព័ន្ធ ក្រោយពីលោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំ៕