តម្លៃទឹកឃ្មុំឡើងខ្ពស់ ខណៈសត្វឃ្មុំបន្តងាប់
ក្រុមអ្នកវិទ្យាសាស្ត្រកំពុងព្រមានថា សត្វឃ្មុំកំពុងបន្តងាប់ ដែលជាការគំរាមកំហែងមួយដល់ការបន្តរស់រានរបស់មនុស្ស។ ជើងនិងស្លាបរបស់សត្វឃ្មុំនាំលំអងផ្កាដែលអាចឲ្យផ្ការីកស្គុះស្គាយ។ ខណៈដែលថ្នាំកម្ចាត់សត្វល្អិតការពារដំណាំទាំងនោះ ថ្នាំនោះក៏បានសម្លាប់សត្វឃ្មុំដែលជាប្រភេទសត្វពាំលម្អងផងដែរ។ នេះគឺជាមេរៀនមួយពីប្រទេសរវ៉ាន់ដា។ លោក Arash Arabasadi នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕