ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA៖ យុវសិស្ស​កម្ពុជា​ឈ្នះ​មេដាយ​បួន​ពី​កម្មវិធី​ប្រកួត​ពិភាក្សា​នៅ ស.រ.អា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

យុវសិស្ស​កម្ពុជា​ឈ្មោះ អាង វណ្ណច័ន្ទនីដា ជា​សិស្ស​ថ្នាក់​ទី​៨​នៃ​សាលារៀន​ជំនាន់​ថ្មី​នៃ​វិទ្យាល័យ​ព្រះស៊ី​សុវត្ថិ​ ក្នុង​រាជធានី​ភ្នំពេញ​បាន​ទទួល​មេដាយ​មាស​ចំនួន​១​និង​ប្រាក់​ចំនួន​បី​ពី​កម្មវិធី​​ ​​«ការប្រកួតជើងឯក‍»ដែល​បាន​រៀបចំ​កាលពី​ថ្ងៃ ទី​​៨ដល់​១៣ខែ​វិច្ឆិកា​នៅ​សាកល​វិទ្យាល័យ​​យែល (Yale) ក្នុង​សហរដ្ឋ​អាមេរិក។ កម្មវិធី​ពិភាក្សា​ដេញដោល​នេះ​ផ្តោត​លើ​ប្រធាន​បទ​«ពិភពលោក​​ដែល​គេ​មិន​សូវ​យកចិត្ត​ទុកដាក់‍» (World on the Margins) ហើយ​​ចូលរួម​ដោយ​ជ័យលាភី​ដែល​បាន​ឈ្នះ​ការប្រកួត​ថ្នាក់​តំបន់​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក។ នេះ​ជា​កម្មវិធី​ប្រចាំឆ្នាំ​ដែល​​រៀបចំ​ដោយ​អង្គការ World Scholar’s Cup របស់​សហរដ្ឋ​អាមេរិក ហើយ​​មាន​គោល​បំណង​ទាក់​ទាញ​សិស្សា​នុសិស្ស​ឱ្យ​ចាប់​អារម្មណ៍​លើ​ការសិក្សា​បន្ថែម​​ពី​កម្មវិធី​សិក្សា​នៅ​តាម​​សាលា​រៀន​និង​ឱ្យ​ពួកគេ​ផ្តោតលើ​​បញ្ហា​និង​គំនិត​ដែល​កើត​មាន​នៅជុំវិញ​ខ្លួន​ពួកគេ​ក្នុង​ពេល​បច្ចុប្បន្ន។ ​លោក ម៉ែន គឹមសេង នៃ VOA បាន​សម្ភាសន៍​យុវសិស្ស អាង វណ្ណច័ន្ទនីដា នៅ​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG