បទសម្ភាសន៍VOA៖ ខ្មែរអាមេរិកាំងខ្លះវិលទៅកម្ពុជាតាមការអំពាវនាវរបស់លោក សម រង្ស៊ី
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកបានចេញដំណើរជាបន្តបន្ទាប់ឆ្ពោះទៅប្រទេសកម្ពុជាតាមការអំពាវនាវរបស់លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិថា ទៅស្តារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឡើងវិញ។ ពួកគេមានគម្រោងទៅជួបជុំគ្នានៅប្រទេសថៃ មុននឹងធ្វើដំណើរតាមផ្លូវគោកចូលប្រទេសកម្ពុជាតាមច្រកប៉ោយប៉ែតនៅថ្ងៃទី៩ខែវិច្ឆិកា។ លោក អ៊ុង រិទ្ធី ប្រធានគណបក្សសង្គ្រោះជាតិអាមេរិកាំងបានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង នៃ VOA មុនពេលលោកចេញដំណើរនៅថ្ងៃពុធនេះ៕