វិមានខ្សាច់នៅតំបន់ Coney Islandមានបន្ទប់សម្រាប់ជួល
អ្នកណាដែលព្យាយាមកក់កន្លែងស្នាក់នៅដែលគួរឲ្យចាប់អារម្មណ៍និងមានតម្លៃសមរម្យនៅក្នុងទីក្រុង New York ដឹងថាវាពិបាកយ៉ាងណា។ ការជួលបន្ទប់មួយតម្លៃក្រោម៣០ដុល្លារក្នុងមួយយប់គឺជារឿងមិនអាចទៅរួច។ ប៉ុន្តែមានកន្លែងជួលមួយដែលមានតម្លៃថោកបែបនេះ ទោះជាកន្លែងនោះមានលក្ខណៈខុសពីបន្ទប់ជួលទូទៅក៏ដោយ។ អ្នកស្រី Elena Wolf រាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។