ការវាយប្រយុទ្ធនៅមីយ៉ាន់ម៉ាធ្វើឲ្យស្ត្រីវ័យក្មេងងាយរងគ្រោះ
ជម្លោះកំពុងបន្តរវាងយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមយោធាឯករាជ្យ Kachin បានធ្វើឲ្យប្រជាពលរដ្ឋមានបញ្ហាលំបាកផ្នែកសេដ្ឋកិច្ច ដោយសារតែពួកគេបាត់បង់ដីធ្លី ត្រូវជម្លៀសចេញពីផ្ទះសម្បែង និងបែកបាក់ក្រុមគ្រួសារ។ ស្ត្រីភូមាវ័យក្មេងភាគច្រើនស្វែងរកការងារធ្វើនៅប្រទេសចិនដែលនៅជិតខាង ដែលធ្វើឲ្យពួកគេងាយរងគ្រោះដោយសារការជួញដូរមនុស្ស និងការរៀបការដោយបង្ខំ។ លោក Steve Sandford បាននិយាយជាមួយនឹងសកម្មជនក្នុងស្រុក និងអតីតជនរងគ្រោះនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាអំពីផលប៉ះពាល់ដែលបណ្ដាលមកពីការជួញដូរមនុស្ស ហើយលោករាយការណ៍អំពីរឿងនេះពីរដ្ឋ Kachin ប្រទេសមីយ៉ាន់ម៉ា។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕