ក្រុមហ៊ុន Huawei បំពាក់កាមេរ៉ាសុវត្ថិភាពនៅទូទាំងរដ្ឋធានីប្រទេសអ៊ូហ្គាន់ដា
ក្រុមសភាតំណាងរាស្ត្រនៅសហរដ្ឋអាមេរិកមានការព្រួយរម្ភជាយូរណាស់មកហើយអំពីមហាក្រុមហ៊ុនទូរស័ព្ទចិនHuawei។ ពួកគេបានថ្លែងថា សាជីវកម្មនេះខុសពីក្រុមហ៊ុនដទៃទៀតដោយសារតែក្រុមហ៊ុននេះគឺជាឧបករណ៍ឈ្លបយកការណ៍ឲ្យរដ្ឋាភិបាលក្រុងប៉េកាំងយ៉ាងមានប្រសិទ្ធភាព។ ថ្មីៗនេះ ក្រុមហ៊ុន Huawei បានបំពាក់កាមេរ៉ាសុវត្ថិភាពនៅទូទាំងរដ្ឋធានីនៃប្រទេសអ៊ូហ្គង់ដា។ លោក Arash Arabasadi រាយការណ៍បន្ថែមអំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕