ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA៖ សហជីព​ថា​រដ្ឋសភា​នៅតែ​បដិសេធ​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​របប​សន្តិសុខ​សង្គម​ជាមួយ​សង្គម​ស៊ីវិល


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពី​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នាំ ២០១៩ ​ក្រុម​តំណាង​សហជីព ​បាន​ដាក់​លិខិត​ស្នើ​សុំ ឲ្យ​រដ្ឋសភា​បង្ហាញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម​និង​ធ្វើការ​​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ពោល​គឺ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​សហជីព​ឲ្យ​បាន​ពេញលេញ​ជាមុន​សិន ​មុននឹង​សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​​ត្រូវ​ពិភាក្សា​និង​អនុម័ត​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​រដ្ឋ​សភា​នៅ​ថ្ងៃ​អង្គារ​​នេះ។ ប៉ុន្តែ​ ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ VOA កាល​ពី​ថ្ងៃ​ចន្ទ លោក ទឹម ម៉ាឡៃ អ្នក​តំណាង​សហជីព​មួយ​រួប​ ដែល​បាន​ចូល​ជួប​ជាមួយ​តំណាង​រដ្ឋាភិបាល​និង​គណៈ​កម្មការ​របស់​រដ្ឋ​សភា លើក​ឡើង​​​ថា ​ក្នុង​កិច្ច​ប្រជុំ​​រយៈ​ពេល​៣​ម៉ោង​ ​សមាជិក​សភា​មិនបាន​លើក​យក​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម​នេះ ​មក​ពិភាក្សា​ជាមួយ​ពួកគេ​ឡើយ​ ហើយ​លោក​ថា រដ្ឋ​សភា នៅ​តែ​បដិសេធ​បង្ហាញ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ដដែល។ តទៅនេះ ជា​កិច្ចសម្ភាសន៍​ទាំង​ស្រុង​រវាង​កញ្ញា ទុំ ម្លិះ នៃ VOA ជាមួយ​លោក ទឹម ម៉ាឡៃ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG