បញ្ហាផ្លូវចិត្តធ្វើឲ្យប៉ះពាល់ដល់កុមារភៀសខ្លួនរ៉ូហ៊ីងយ៉ា
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់សែននាក់ មានភាពតក់ស្លុតយ៉ាងខ្លាំងនៅពេលដែលកងទ័ពមីយ៉ាន់ម៉ាបើកប្រតិបត្តិការបោសសម្អាតយ៉ាងសាហាវព្រៃផ្សៃកាលពីខែសីហា ឆ្នាំ២០១៧ ដោយបានបង្ខំឲ្យពួកគេភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេសដែលនៅជិតខាង។ ការព្យាបាលអ្នកទាំងនោះពីជំងឺផ្លូវចិត្តបានក្លាយជាបញ្ហាប្រឈមដ៏ធំមួយនៅក្នុងជំរំជនភៀសខ្លួនបង់ក្លាដេស ជាពិសេសសម្រាប់កុមារដែលមានចំនួនប្រមាណ៥៦ភាគរយនៃអ្នកដែលបានផ្លាស់ទីលំនៅទាំងនោះ។ លោកSteve Sandford រាយការណ៍អំពីរឿងនេះពីតំបន់ Cox's Bazar ប្រទេសបង់ក្លាដែស។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕