អ្នកតស៊ូមតិសត្វព្រៃជួយឲ្យសត្វកវែងអាហ្វ្រិកទទួលបានឋានៈការពារពិសេស
អ្នកតស៊ូមតិឲ្យសត្វព្រៃបានទទួលជ័យជម្នះយ៉ាងធំធេង នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីការពារសត្វកវែងអាហ្វ្រិក ដោយពពួកសត្វកវែងនេះត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះពូជសត្វអន្តរជាតិដែលងាយរងគ្រោះថ្នាក់។ អង្គការមិនស្វែងរកប្រាក់កម្រៃនិងបណ្ដាប្រទេសអាហ្វ្រិកមួយចំនួនបានសហការគ្នានៅទីក្រុង ហ្សឺណែវ ដើម្បីធ្វើការបញ្ចុះបញ្ចូលឲ្យដាក់សត្វកវែងអាហ្វ្រិកស្ថិតក្នុងបញ្ជីឈ្មោះសត្វងាយរងគ្រោះថ្នាក់។ លោក Arash Arabasadi នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល៕