បទសម្ភាសន៍ VOA៖ សហគមន៍ខ្មែរអាមេរិកាំងនឹងជួបជុំគ្នាស្វែងរកដំណោះស្រាយជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
រៀងរាល់ថ្ងៃទី១៥ ខែកញ្ញា គឺជាទិវាលទ្ធិប្រជាធិបតេយ្យអន្តរជាតិ ដែលត្រូវបានតាក់តែងឡើងដោយអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់និងការពារសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងការចូលរួមកសាងលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក។ មួយថ្ងៃមុនទិវានេះ សហគមន៍ខ្មែរនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នឹងជួបជុំគ្នានៅថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីស្ថានភាពប្រជាធិតេយ្យនៅកម្ពុជា និងស្វែងរកដំណោះស្រាយនានា ដើម្បីផ្តល់ជាមតិក្នុងការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការទាក់ទង និងធ្វើញត្តិទៅកាន់សមាជិករដ្ឋសភាអាមេរិកនៅតាមរដ្ឋរបស់ពួកគេរៀងៗខ្លួន។ លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរ-អាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ និងអ្នករៀបចំកម្មវិធីជួបជុំគ្នានេះ បានផ្តល់បទសម្ភាសន៍ដល់អ្នកនាង ទែន សុខស្រីនិត អំពីការយល់ឃើញ និងការចង់បានរបស់សហគមន៍ខ្មែរអាមេរិកាំង អំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។