Hello VOA៖ លោកសម រង្ស៊ី ថា លោកហ៊ុន សែនត្រូវចុះពីតំណែង បើមានពលរដ្ឋជាង១លាននាក់មកទទួលលោកពេលចូលស្រុកដោយគ្មានការរារាំង
នៅក្រោយពេលបញ្ចេញសារយកប្រៀបនយោបាយទៅវិញទៅមកជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន រឿងភ្នាល់គ្នាចូលទៅកម្ពុជាវិញនោះ លោក សម រង្ស៊ី មេដឹកនាំក្រុមជំទាស់បានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវចុះចេញពីតំណែង បើមានពលរដ្ឋជាង១លាននាក់ឡើងទៅ មកទទួលលោកដោយគ្មានការរារាំងនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩។ លោក សម រង្ស៊ី ទាមទារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនគោរពឆន្ទៈប្រជាពលរដ្ឋ ដែលចង់មានការផ្លាស់ប្តូរ។ លោក សម រង្ស៊ី ថ្លែងដូច្នេះក្នុងពេលលោកបានចូលរួមជាវាគ្មិននៃកម្មវិធី Hello VOA ពិសេសកាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩៕ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ៣០ សីហា ២០១៩)