អង្គការ Amnesty៖ ក្រុមផ្តល់ជំនួយបរាជ័យក្នុងការជួយដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា
ជនភៀសខ្លួនវ័យចំណាស់រាប់ម៉ឺននាក់ដែលរស់នៅក្នុងនិងនៅជុំវិញប្រទេសមីយ៉ាន់ម៉ាមិនបានទទួលជំនួយមនុស្សធម៌នោះទេ ដោយសារតែអ្នកផ្តល់ជំនួយខកខានមិនបានយកចិត្តទុកដាក់ទៅលើតម្រូវការរបស់ពួកគេ។ នេះបើយោងតាមអង្គការ Amnesty International។ របាយការណ៍របស់អង្គការ Amnesty ផ្អែកទៅលើបទសម្ភាសជាមួយនឹងជនភៀសខ្លួនដែលរស់នៅក្នុងជំរំរាប់រយនាក់ក្នុងប្រទេសបង់ក្លាដេស។ វិបត្តិនេះចាប់ផ្តើមកាលពី៣ឆ្នាំមុន ខណៈដែលការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងក្រុមជីវពលរ៉ូហ៊ីងយ៉ានិងក្រុមយោធាមីយ៉ាន់ម៉ា ដែលបានបង្ខំឲ្យជនម៉ូស្លីមរ៉ូហ៊ីងយ៉ាភៀសខ្លួនចេញពីភូមិរបស់ពួកគេនៅភាគឦសានរដ្ឋ Rakhine។ លោក Henry Ridgwell រាយការណ៍អំពីរឿងនេះពីទីក្រុងឡុងដ៍។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕