ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បព្វជិត​បែលហ្សិក និង​អ្នក​ស្រាវជ្រាវ​អ៊ីស្រាអែល​ផ្ដល់​ដង្ហើម​ឡើង​វិញ​ដល់​ប្រពៃណី​បិត​ស្រា​បុរាណ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

វិហារ​គ្រិស្ត​សាសនា​មួយ​កន្លែង​នៅ​ប្រទេស​បែលហ្សិក​កំពុង​ប្រឹងប្រែង​ដើម្បី​ផ្ដល់​ដង្ហើម​ឡើង​វិញ​ដល់​ប្រពៃណី​ផលិត​ស្រាបៀ​រាប់​សតវត្ស​របស់​ខ្លួន បន្ទាប់ពី​បាន​ផ្អាក​អស់​រយៈពេល ២២០ ឆ្នាំ​មក។ បព្វជិត​នៃ​វិហារ​គ្រិស្ត​សាសនា Grimbergen បាន​ប្រើ​រូបមន្ត​ធ្វើ​ស្រា​សម័យ​បុរាណ​ដើម្បី​ផលិត​ស្រាបៀ​ពិសេស​នៅ​ក្នុង​រោងចក្រ​ស្រាបៀ​ថ្មី​របស់​ពួកគេ។ ស្រប​ពេល​នោះ​ដែរ អ្នក​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​បាន​ធ្វើ​ស្រាបៀ​ដោយ​ប្រើ​មេ​ស្រា​ដែល​ទាញ​យក​ចេញ​ពី​ក្រឡ​ស្រា​អាយុកាល​រាប់​ពាន់​ឆ្នាំ ដែល​គេ​រក​ឃើញ​តាម​រយៈ​ការ​ជីក​រុករក​បុរាណ​វិទ្យា។ ស្រាបៀ​គឺ​ជា​ភេសជ្ជៈ​ចាស់​ជាង​គេ​បំផុត និង​មាន​ប្រជាប្រិយ​បំផុត​មួយ​នៅ​លើ​ពិភពលោក ហើយ​អ្នក​ផលិត​ស្រាបៀ​បាន​ប្រជែង​គ្នា​ដើម្បី​អតិថិជន​ដោយ​ប្រើ​វិធី​បិត​ស្រាបៀ​ថ្មី និង​គួរ​ឲ្យ​ទាក់ទាញ។ គេ​ឃើញ​មាន​ចំណាប់​អារម្មណ៍​កើន​ឡើង​ចំពោះ​ការ​ធ្វើ​ស្រាបៀ​បុរាណ និង​ចំពោះ​ប្រវត្តិ​នៃ​ការ​បិត​ស្រាបៀ។ អ្នកស្រី Zlatica Hoke នៃ VOA រាយការណ៍​អំពី​រឿង​នេះ ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG