ក្រុមអ្នកធ្វើការងារស្ម័គ្រចិត្ត ភ្ជាប់ទំនាក់ទំនងគ្នាតាមរយៈការសាងសហគមន៍ ក្នុងពេលមានការខ្វែងគំនិតនយោបាយនៅអាមេរិក
នៅសហរដ្ឋអាមេរិក ក្នុងពេលដែលកំពុងតែមានការខ្វែងគំនិតនយោបាយ មានអង្គការមួយដែលសាងទំនាក់ទំនង និងសហគមន៍តាមរយៈការស្ម័គ្រចិត្ត ធ្វើការងារជួយសង្គម ថ្វីបើពួកគេមានទស្សនៈខុសគ្នាក៏ដោយ។ អង្គការឈ្មោះ Big Sunday ប្រមូលពលរដ្ឋដើម្បីធ្វើគម្រោងការងារសហគមន៍នៅចុងសប្តាហ៍ ពេញមួយឆ្នាំ ដោយជួលជុល កែលម្អសាលារៀន បង្វឹកកីឡាដល់យុវជន និងផ្តល់ម្ហូបអាហារដល់ជនស្រេកឃ្លាន។ លោក Mike O’Sullivan នៃ VOA រាយការណ៍ពីទីក្រុង Los Angeles ហើយអ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕