សារៈមន្ទីរ Neon Museum នៅទីក្រុង Las Vegas ទាក់ទាញចំណាប់អារម្មណ៍
ដងវិថី Las Vegas ដ៏ល្បី ក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិក មានពន្លឺភ្លឺចិញ្ចាចនៅពេលរាត្រី ដោយមានស្លាកសញ្ញាដែលប្រើពន្លឺណេអុង និងមានរូបរស់រវើកផ្សេងៗ។ សារៈមន្ទីរភ្លើងពណ៌ Neon Museum នៅទីក្រុង Las Vegas បានបើកដំណើរការនិងបំភ្លឺទីក្រុងនេះ តាំងពីឆ្នាំ ២០១២ មកម្លេះ។ នៅឆ្នាំនោះ សកម្មជន អ្នកសេ្នហាសិល្បៈ និងមន្រ្តីក្នុងតំបន់ បានសម្រេចថា ស្លាកសញ្ញាផ្សេងៗ ដែលប្រើពន្លឺណេអុងគួរតែត្រូវបានដាក់តាំងបង្ហាញឲ្យភ្ញៀវទេសចរណ៍ថ្មីៗ បានទស្សនា។ លោក Roman Mamonov នៃ VOA បានធ្វើដំណើរទៅទស្សនាសារៈមន្ទីរនេះនៅទីក្រុង Las Vegas ហើយរាយការណ៍អំពីរឿងនេះ។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕