បទសម្ភាសន៍ VOA៖ លោក ថេត យូហូ ប្តេជ្ញាជំរុញឲ្យលោក ហ៊ុន សែន ទទួលខុសត្រូវលើពាក្យសន្យា
កាលពីថ្ងៃច័ន្ទ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា។ សេចក្តីស្នើច្បាប់ដែលមានការគាំទ្រទំាងពីរគណបក្ស នឹងដាក់ទណ្ឌកម្មទិដ្ឋាការនិងបង្កកទ្រព្យសម្បត្តិលើមន្ត្រីរដ្ឋាភិបាលកម្ពុជានិងក្រុមយោធា ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ លោក ថេត យូហូ អ្នកតំណាងរាស្ត្រ ដែលបានស្នើច្បាប់នេះ បានផ្តល់សម្ភាសដល់លោក ម៉ែន គឹមសេង នៃ VOA៕