បណ្តាមន្ទីរពេទ្យនៅតំបន់ជនបទក្នុងសហរដ្ឋអាមេរិក ត្រូវការជ្រើសរើសបុគ្គលិក ជាជនបរទេសកាន់តែច្រើន
សហរដ្ឋអាមេរិកប្រឈមនឹងកង្វះខាតអ្នកជំនាញថែទាំសុខភាព ក្នុងរយៈពេលមួយទសវត្សខាងមុខ ដែលរួមទាំងគ្រូពេទ្យផងដែរ ដល់ទៅ១សែន២ម៉ឺននាក់ នៅត្រឹមឆ្នាំ២០៣០។ នេះ បើយោងតាមទិន្នន័យរបស់សមាគមមហាវិទ្យាល័យវេជ្ជសាស្រ្តអាមេរិក។ ដោយសារតែចំនួនពលរដ្ឋអាមេរិកាំងវ័យចំណាស់ មានការកើនឡើង វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាដែលជាជនចំណាកស្រុក កំពុងត្រូវការជាចាំបាច់នៅក្នុងវិស័យថែទាំសុខភាព ជាពិសេសនៅតាមតំបន់ជនបទនានា ដែលកំពុងប្រឈមនឹងកង្វះខាតបុគ្គលិកទាំងនេះ។ ក៏ប៉ុន្តែលោក Ramon Taylorនៃ VOA បានរាយការណ៍ថា ជំនួយពីអ្នកជំនាញថែទាំសុខភាពទាំងនោះតែឯកឯង មិនអាចជួយបញ្ចប់វិបត្តិខ្វះបុគ្គលិកនេះបានទេ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕