បទសម្ភាសន៍ VOA៖ ពលករខ្មែរនៅកូរ៉េខាងត្បូងរំលឹកខួបនៃការធ្វើឃាតលោកកែម ឡី
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងបានប្រារព្ធខួបលើកទី៣ដើម្បីរំលឹកដល់លោកបណ្ឌិតកែម ឡី អតីតអ្នកវិភាគនយោបាយនិងសង្គម ដែលបានជួយបណ្តុះគំនិតនយោបាយ និងការស្រឡាញ់សង្គមដល់ពួកគេហើយបានប្តេជ្ញាជួយទាមទារឱ្យមានសិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជា។ លោកម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោកស សុខេម លោកពេញ ពណ្ណរាយ និងលោកហេង មេសា ដែលជាអ្នករៀបចំកម្មវិធីនិងជាថ្នាក់ដឹកនាំនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅកូរ៉េ៕