បទសម្ភាសន៍VOA៖ ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិជួបអ្នកតំណាងរាស្រ្តសហភាពអឺរ៉ុបពីបញ្ហា EBA
គណៈប្រតិភូគណបក្សសង្គ្រោះជាតិ បានជួបប្រជុំជាមួយអ្នកតំណាងរាស្រ្តសហភាពអឺរ៉ុបកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដើម្បីពន្យល់ពីវិធីក្នុងការធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារស់ឡើងវិញ។ គណៈប្រតិភូនៃអតីតគណបក្សប្រឆាំងនៅប្រទេសកម្ពុជា បានបញ្ជាក់ពីសារៈសំខាន់នៃតួនាទីរបស់គណបក្សប្រឆាំងជាពិសេសគណបក្សសង្គ្រោះជាតិក្នុងការធានាឱ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ លោក ម៉ែន គឹមសេង អ្នកយកព័ត៌មាននៃ VOAបានសម្ភាសលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ក្នុងពេលដែលលោកស្រីស្ថិតនៅក្នុងទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្សិក ពីលទ្ធផលនៃកិច្ចប្រជុំនេះនិងគោលជំហររបស់អ្នកតំណាងរាស្រ្តសហភាពអឺរ៉ុបលើឋានៈអនុគ្រោះពន្ធសេដ្ឋកិច្ច៕