ក្រុមហ៊ុនមួយលើកពីគុណតម្លៃនៃការ៉េមលាយជាមួយសត្វល្អិត
ថ្មីៗនេះ យើងបានឮអំពីជីវជាតិដែលទទួលបានពីការបរិភោគសត្វល្អិតដូចជា ស្រមោច កណ្តូប និងចង្រិតដែលមានប្រូតេអ៊ីនច្រើន។ ប៉ុន្តែ ចុះការដាក់សត្វល្អិតទៅក្នុងការ៉េម? ក្រុមហ៊ុនមួយនៅប្រទេសអាហ្វ្រិកខាងត្បូងកំពុងផលិតការ៉េមលាយជាមួយសត្វល្អិត ដោយលើកឡើងថា បង្អែមកាន់តែមានរសជាតិពេលបរិភោគជាមួយនឹងសត្វល្អិត។ អ្នកស្រី Deborah Block នៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕