ស្រ្តីប្រឈមនឹងគ្រោះថ្នាក់ខ្លាំងក្នុងការទាមទារឲ្យមានការផ្លាស់ប្តូរនៅអេហ្ស៊ីប ស៊ូដង់ និងអាល់ហ្សេរី
ស្រ្តីនៅក្នុងប្រទេសអេហ្ស៊ីប ស៊ូដង់ និងអាល់ហ្សេរី កាន់តែសកម្មនៅក្នុងការធ្វើបាតុកម្មទាមទារឲ្យមានការផ្លាស់ប្តូរនៅក្នុងសង្គមរបស់ពួកគេ។ ក៏ប៉ុន្តែ ការស្រែកទាមទាររបស់ស្រ្តីនៅក្នុងសង្គមឥស្លាមទាំងនេះ ត្រូវបានមតិមួយចំនួនយល់ថា ជាការគំរាមកំហែង និងបង្កឲ្យមានការបង្រ្កាបពីសំណាក់កងកម្លាំងសន្តិសុខ ដែលជារឿយៗប្រើអំពើហិង្សាបៀតបៀនផ្លូវភេទលើស្ត្រីទាំងនោះ។ អ្នកស្រី Salem Solomonនៃ VOAរាយការណ៍លម្អិតអំពីរឿងនេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕