បទសម្ភាសន៍ VOA៖ ចលនាស្រី្តគណបក្សសង្គ្រោះជាតិបន្តទាមទារឲ្យអាមេរិកជួយស្តារប្រជាធិបតេយ្យកម្ពុជា
មេដឹកនាំចលនាស្រី្តគណបក្សសង្គ្រោះជាតិបណ្តាញសកល គឺលោកស្រីជេណេត សេង (Janet Seng) បានថ្លែងថា លោកស្រីបន្តជួបប្រជុំជាមួយនឹងមន្ត្រីក្រសួងការបរទេសសហរដ្ឋ អាមេរិកនិងសមាជិកសភា ព្រឹទ្ធសភាដើម្បីស្នើសុំឲ្យមានការបន្តអន្តរាគមន៍អំពីស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា ដែលគណបក្សជំទាស់ត្រូវរំលាយនិងលោក កឹម សុខា ត្រូវស្ថិតនៅឃុំខ្លួន ហើយនិងសិទ្ធិសេរីភាពផ្សេងៗទៀតសម្រាប់សង្គមស៊ីវិលនិងសារព័ត៌មាន។ លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍លោកស្រី ជេណេត សេង ប្រធានចលនាស្រី្តបណ្តាញសកលកាលពីថ្ងៃទី១១ ខែមិថុនា នៅរដ្ឋធានីវ៉ាស៊ីនតោន៕