ខេត្ត Luandaនៅអង់ហ្គោឡាមានទឹកព័ទ្ធជុំវិញ តែពលរដ្ឋរស់នៅក្នុងខេត្តនេះខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់
ខេត្ត Luanda គឺជារដ្ឋធានីនៃប្រទេសអង់ហ្គោឡាដែលមានទឹកព័ទ្ធជុំវិញ។ ក៏ប៉ុន្តែប្រជាជនជាច្រើនដែលរស់នៅក្នុងតំបន់នេះ នៅមិនទាន់មានទឹកស្អាតសម្រាប់ប្រើប្រាស់នៅឡើយទេ។ នាង Elizabete Casimiroរាយការណ៍ពីខេត្ត Luandaថា ស្របពេលដែលក្រុមអាជ្ញាធរនៃប្រទេសអង់ហ្គោឡា កំពុងធ្វើការដើម្បីបង្កើនគុណភាពទឹកសម្រាប់បរិភោគ អាជីវកម្មដឹកទឹកលក់នៅក្នុងតំបន់នេះកំពុងរកចំណូលបានច្រើន។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕