អ្នករស់រានជីវិតពីហេតុការណ៍បាញ់សម្លាប់រង្គាលនៅវិទ្យាល័យ Columbine កាលពី២០ឆ្នាំមុនព្យាយាមជម្នះជំងឺតក់ស្លុត
កាលពី២០ឆ្នាំមុន គឺនៅចំថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៩៩ សិស្សសាលាពីរនាក់បានបាញ់កាំភ្លើងនៅវិទ្យាល័យរបស់ពួកគេ ដែលបានបណ្តាលឲ្យមនុស្ស១៣នាក់ស្លាប់និង២០នាក់ទៀតរងរបួស។ ការបាញ់សម្លាប់រង្គាលនៅវិទ្យាល័យ Columbineជិតទីក្រុង Denverរដ្ឋ Colorado សហរដ្ឋអាមេរិកនេះ គឺជាហេតុការណ៍បាញ់សម្លាប់ដំបូងគេបង្អស់ ដែលបានធ្វើឲ្យកក្រើកនិងបង្កឲ្យមានការតក់ស្លុតនៅទូទាំងប្រទេស។ អ្នករស់រានមានជីវិតពីហេតុការណ៍បាញ់សម្លាប់នេះ បានប៉ះទង្គិចបញ្ហាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ និងកំពុងតស៊ូរស់នៅជាមួយនឹងជំងឺតានតឹង និងថប់អារម្មណ៍ធ្ងន់ធ្ងររហូតដល់បច្ចុប្បន្ន។ អ្នកស្រី Dora Mekouar រាយការណ៍អំពីរឿងនេះពីទីក្រុង Littleton រដ្ឋ Colorado។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕