បទសម្ភាសន៍ VOA៖ អ្នកផលិតតន្រ្តី បញ្ញា សុខា ចង់ធ្វើឲ្យតន្ត្រីអេឡិចត្រូនិកល្បីនៅកម្ពុជា
អ្នកផលិតតន្រ្តី លោក បញ្ញា សុខា ចាប់ផ្តើមធ្វើការក្នុងវិស័យតន្ត្រីកម្ពុជាតាំងពីឆ្នាំ២០១៣មក ដោយបានកែច្នៃបទចម្រៀងដែលលោកចូលចិត្តក្នុងពេលទំនេរ រហូតដល់មានឱកាសបង្កើតតន្ត្រីស្នាដៃដើមសម្រាប់អ្នកចម្រៀងល្បី អេដា អេងជល (Adda Angel)។ សព្វថ្ងៃ លោក បញ្ញា សុខា បង្កើតស្ទូឌីយោតន្ត្រីមួយឈ្មោះ «JR Records» ដើម្បីផលិតតន្ត្រីស្នាដៃដើមឲ្យតារាចម្រៀងកម្ពុជាជាច្រើនរូប។ លោក បញ្ញា សុខា ត្រូវបានស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជាអញ្ជើញឲ្យមកចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំអន្តរជាតិ (IVLP) នៅសហរដ្ឋអាមេរិករយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ដើម្បីស្វែងយល់បន្ថែម ក៏ដូចជាផ្លាស់ប្ដូរបទពិសោធន៍អំពីការតែងនិពន្ធនិងការច្នៃប្រឌិតថ្មី។ លោក បញ្ញា សុខា បានផ្ដល់បទសម្ភាសន៍ដល់លោក ចាប ចិត្រា នៃ VOA អំពីដំណើរអាជីពរបស់លោកជាអ្នកផលិតតន្ត្រីស្នាដៃដើម។