ក្រុមកាយរិទ្ធដែលមានទាំងកុមារានិងកុមារីមានប្រជាប្រិយភាពកាន់តែខ្លាំងនៅស.រ.អា
គ្រួសារមួយចំនួននៅប្រកាន់ទម្លាប់បញ្ជូនកូនប្រុសចូលក្រុមកាយរិទ្ធកុមារាអាមេរិក។ ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ ទម្លាប់នេះក៏សម្រាប់ក្មេងស្រីផងដែរ។ កាលពីខែកុម្ភៈ កុមារី ត្រូវបានអនុញ្ញាតជាផ្លូវការឲ្យចូលរួមក្នុងសកម្មភាពទាំងអស់របស់ក្រុមកាយរិទ្ធកុមារា ដែលត្រូវបានគេដាក់ឈ្មោះថា ក្រុមកាយរិទ្ធ BSA ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ។ ប៉ុន្តែ ក្រុមកុមារា និងក្រុមកុមារី ស្ថិតនៅក្នុងក្រុមផ្សេងគ្នា។ អ្នកស្រី Deborah Blockនៃ VOA បានទៅយកព័ត៌មានអំពីក្រុមកាយរិទ្ធកុមារីពីរក្រុមដែលស្ថិតនៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន ហើយរាយការណ៍អំពីរឿងនេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕