ភាពយន្តប្រទេសហ្គាណាផ្ដោតលើប្រធានបទបែបប្រពៃណី
ភាពយន្តដែលមានចំណងជើងថា The Burial of Kojo ឬ ការបញ្ចុះសពលោក Kojo គឺជារឿងព្រេងស្តីពីភាពតានតឹងនៃគ្រួសារមួយដែលគ្របដណ្ដប់ដោយវេទមន្ត។ ផលិតនៅក្នុងប្រទេសហ្គាណា នេះគឺជាភាពយន្តដំបូងរបស់លោក Blitz Bazawule អ្នកចម្រៀងរ៉ាបនិងជាអ្នកដឹកនាំរឿង ដើមកំណើតហ្គាណា។ លោក Mike O'Sullivan នៃ VOA រាយការណ៍ពីទីក្រុង Los Angeles មកថា ភាពយន្តនេះបានចាប់ផ្ដើមពីគម្រោងរៃអង្គាសថវិកាដើម្បីផលិតនិងកំពុងបញ្ចាំងលើបណ្ដាញ Netflix។ លោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល៕