សត្វលាដើររាតត្បាតភូមិ Oatman រដ្ឋ Arizona សហរដ្ឋអាមេរិក
សត្វលាតូចៗ ដែលជារឿយៗគេថាហៅ burros នៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក ប្រហែលជាមើលទៅស្អាតគួរឲ្យទាក់ទាញ ប៉ុន្តែពួកវាគឺជាបញ្ហាដ៏ធំមួយសម្រាប់ពលរដ្ឋ និងសត្វនៅក្នុងតំបន់ដែលពួកវារស់នៅ។ សត្វលាព្រៃទាំងនេះមិនមែនមានប្រភពមកពីរដ្ឋ Arizona ទេ ហើយពួកវាបានបង្កការបំផ្លិចបំផ្លាញដល់កន្លែងរស់នៅរបស់មនុស្សសត្វ ដូចជាបានជាន់បំផ្លាញដំណាំ ធ្វើឲ្យកខ្វក់ដល់ប្រភពទឹក និងប្រជែងជាមួយនឹងសត្វព្រៃនៅរដ្ឋ Arizona ដើម្បីរកចំណីដែលមានតិចតួចជាដើម។ អ្នកស្រី Daria Dieguts បានធ្វើដំណើរទៅដល់ភូមិ Oatman ដែលជាភូមិដ៏តូចមួយនៅក្នុងរដ្ឋ Arizona ដើម្បីស្វែងយល់បន្ថែមអំពីបញ្ហានេះ ហើយអ្នកស្រីរាយការណ៍អំពីរឿងនេះ។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕