បទសម្ភាសន៍ VOA៖ សកម្មជនខ្មែរ-អាមេរិកាំងថ្លែងពីការបន្តធ្វើទុក្ខបុកម្នេញអតីតមន្ត្រីសង្គ្រោះជាតិ
សកម្មជនខ្មែរ-អាមេរិកាំងបន្តយុទ្ធនាការបញ្ចុះបញ្ចូលសភាតំណាងរាស្ត្រនិងព្រឹទ្ធសភាសហរដ្ឋអាមេរិក និងអង្គការអន្តរជាតិនានា ដើម្បីអន្តរាគមឱ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងតែជាប់ឃុំក្នុងលំនៅដ្ឋាននិងស្វែងរកការការពារសម្រាប់ដំណើរនិវត្តន៍របស់លោកសម រង្ស៊ី ប្រធានស្តីទីគណបក្ស។ លោកម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោកប៉ុន សៅរី អគ្គលេខាធិការនៃគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស និងលោកស្រីធិត គឹមហ៊ុន ប្រធានចលនាស្ត្រីនៃសាខាគណបក្សសង្គ្រោះជាតិអាមេរិកាំង ក្នុងឱកាសដែលអ្នកទាំងពីរបានធ្វើដំណើរមករដ្ឋធានី វ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ៕