សិស្សសាលាបឋមសិក្សារៀនផលិតភាពយន្តឯកសារ
កុមារអាចធ្វើអ្វីៗបានច្រើនជាងការមើលខ្សែភាពយន្តទៅទៀត។ ពួកគេអាចរៀនផលិតភាពយន្ត។ នេះបើយោងតាមអ្នកស្រី Vonnya Pettigrew ស្ថាបនិកផលិតកម្ម Root Branchនិងជាស្ថាបនិកសាលាបង្រៀនផលិតភាពយន្តFilm Academy។ កាលពី២ឆ្នាំមុន អ្នកស្រីបានចាប់ផ្តើមកម្មវិធីបង្រៀនសិស្សសាលាបឋមសិក្សាឲ្យផលិតភាពយន្តឯកសារ។ គម្រោងផ្តួចផ្តើមនេះ មិនអាចដំណើរទៅមុខបានទេ ប្រសិនបើគ្មានការគាំទ្រពីសិស្សសាលា ដែលមានបំណងចង់ក្លាយជាអ្នកផលិតភាពយន្តនោះ។ អ្នកស្រី Faiza Elmasryបានទៅទស្សនាសាលាបឋមសិក្សា Lockerman Bundyដើម្បីទទួលបានព័ត៌មានបន្ថែមអំពីម្រោងនេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕