ទឹកជំនន់កម្រិតទាបប៉ះពាល់ ដល់ការចង់មកទស្សនារបស់អ្នកទេសចរណ៍
ខណៈពេលដែលការប្រែប្រួលអាកាសធាតុកំពុងតែកើនឡើង យើងអាចរំពឹងថា មានព្រឹត្តិការណ៍អាកាសធាតុអាក្រក់ៗខ្លាំងជាងមុន ខ្យល់ព្យុះច្រើនជាងមុន និងគ្រោះរាំងស្ងួតរយៈពេលយូរជាដើម។ ប៉ុន្តែ ព្រឹត្តិការណ៍ទឹកជំនន់កម្រិតទាប ក៏នឹងក្លាយទៅជាបញ្ហាសាមញ្ញ។ ទោះបីជាបញ្ហានេះ មិនមែនជាគ្រោះមហន្តរាយក៏ដោយ យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា វាបានបង្កផលប៉ះពាល់ដល់សហគមន៍មួយចំនួនរួចទៅហើយ។ លោក Kevin Enochs រាយការណ៍អំពីរឿងនេះ ហើយលោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល៕